ថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០20
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រកាសែត គតិយុត្ត
ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​បុស​មន ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់.....
Thu,04 June 2020 (Time 10:13 AM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​តំបន់​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លងទៅនេះ​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​បុស​មន ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​គយ​ប្រចាំ​ច្រក​នេះ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ក្លែងក្លាយ​ជាច្រើន​ប្រភេទ​ពី​ប្រទេស​យួន​ចូល​ស្រុក​ខ្មែរ​យ៉ាង​ពេញបន្ទុក ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទប់ស្កាត់​អំពើពុករលួយ​របស់​មេ​គយ​ច្រក​បុស​មន ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​តទៅ​ទៀត​។

​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​ពី​ស្រុក​យួន​បាន​រិះគន់ថា មេ​គយ​ច្រក​បុស​មន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ក្លែងក្លាយ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​គំហុក ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ផ្ទុយទៅវិញ​មេ​គយ​ច្រក​បុស​មន បាន​គាប​យកលុយ​ពី​ពួកគាត់​ដោយ​គ្មាន​ការយោគយល់​ឡើយ ហើយ​នៅពេល​ពួកគាត់​នាំចូល​ទំនិញ​ផ្សេងៗ​ដូចជា តុ​កៅអី​ជ័រ ពូក សំបក​កង ម៉ូតូ​ជាដើម គឺ​មន្ត្រី​គយ​ច្រក​បុស​មន តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ក្នុង​១​រ៉ឺម៉ក​ពី​១៣​ម៉ឺន​រៀល​ទៅ​១៥​ម៉ឺន​រៀល​មិនអាច​តវ៉ា​បានទេ​។ ប្រសិនបើ​អាជីវករ​ឬ​ពលរដ្ឋ​ណា​មិន​បង់លុយ​តាម​ការកំណត់​ទេនោះ គឺ​មិនអាច​ដឹកជញ្ជូន​ទំនិញ​ចេញពី​ច្រក​បុស​មន បានឡើយ ហើយ​មេ​គយ​ច្រក​បុស​មន និង​បក្ខពួក​គំរាមកំហែង​ទៅលើ​ពួកគាត់​សព្វបែបយ៉ាង​ដើម្បី​គាប​យកលុយ​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​។

​បើតាម​ការអះអាង​រប​ស់​អាជីវករ​និង​ឈ្មួញ​តូចតាច​ដែល​នាំចូល​ទំនិញ​តាម​ច្រក​បុស​មន បាន​ឲ្យ​ដឹងថា រាល់​ការបង់​លុយ​របស់​ពួកគាត់​មិន​ទទួលបាន​បង្កាន់ដៃ​ឬ​វិក្កយបត្រ​បង់ប្រាក់​ត្រឹមត្រូវ​នោះទេ ហើយ​ចាប់ពី​ច្រក​បុស​មន រហូតដល់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ គឺ​ពួកគាត់​ត្រូវ​បង់លុយ​អស់ពី​៥០​ម៉ឺន​រៀល​ដល់​១​លាន​រៀល​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​គយ​ច្រក​បុស​មន ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​មិន​ខ្វល់​ពី​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​នោះទេ​។ ហេតុនេះ​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ឡើយ ព្រោះ​ករណី​ប្រធានការិយាល័យ​គយ​ច្រក​បុស​មន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ក្លែងក្លាយ ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​នេះ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​៕

ព័ត៌មានគួរចាប់អារម្មណ៍

នារីម្នាក់បើកឡានធ្លាក់បឹងទទឹងថ្ងៃនៅផ្លូវ៦០ ម៉ែត្របណ្តាលអោយឆ្លក់ទឹកស្លាប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវ ការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ()

ព័ត៌មានគួរចាប់អារម្មណ៍

បាត់ដំបង​៖ ​ស្ត្រី​ម្នាក់​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្បែរ​ផ្សារណាត់​ស្ថិតក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ហើមស្ពីង​ស្អុយ​ពេញ​ក្នុង​បន្ទប់ ()

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​វៀតណាម អាចធ្វើ​ដំណើរ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ឡើងវិញ នាពេលនេះ បានធ្វើ​ឡើង តាម​ចំណារ​ឯកភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​ ()

ព័ត៌មានគួរចាប់អារម្មណ៍

ម៉ាស៊ីនអាឈេីមួយគ្រឿងត្រូវបានឃាត់ទុក​ដោយនគរបាលការិយាល័យប្រឆាំងបទល្មេី​ស​សេដ្ឋកិច្ច៖ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
51 នាក់
ម្សិលមិញ :
141 នាក់
សប្តាហ៍នេះ :
676 នាក់
ខែនេះ :
4743 នាក់
3 ខែនេះ :
9577 នាក់
សរុប :
21417 នាក់