​មេ​គយ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លាង ហៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក យ៉ាង​រលូន យ៉ាង​ដុះ​ស្លែ គួរ​ណាស់​​តែ​លោក​បណ្ឌិត គុណ ញឹម ពិនិត្យ នឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​​មិនគួរ​មើលរំលង​សកម្មភាពរ​បស់​គាត់​ទេ !

​រាជធានី​ភ្នំពេញ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ៖ ថ្មីៗ​នេះ​តាម​ក្រុម​អ្នក​រត់ការ​ឯកសារ នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ បានឲ្យដឹងថា ៖ លោក លាង ហៃ ដែល​ពូកែ​តូ បាន​តណ្ដើម​ចូលកាន់​តំណែង​ជា ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​នេះ ជំនួស​លោក ហ៊ី​វ សុធារិទ្ធ មិន​បាន​ប៉ុន្មាន​ភ្លើង​ផង ក៏​ចាប់ផ្ដើម​សាង​ភាពល្បីល្បាញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រង់ដើម​វិញ​ភ្លាមៗ យ៉ាង​ឆាប់រហាស់​មិន​ចាញ់​លោក ហ៊ី​វ សុធារិទ្ធ ប៉ុន្មាន​នោះ​ទេ ! មិនធម្មតា​មែន !​។​

​សេចក្តីរាយការណ៍​ពី​ក្រុម​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ខ្សឹប​ឲ្យ​ការិយាល័យ​យើង​ដឹង​ថា ៖ តាម​សកម្មភាព​បច្ចុប្បន្ន​លោក លាង ហៃ បាន​កំពុង​រៀបចំ​បណ្ដាញ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​យ៉ាង​ពេញបន្ទុក​ដោយ​តម្រូវឲ្យ​មាន​ការបង់​លុយ​សម្រាប់ឯ​កសារ​ប្រតិវេទន៍​គយ ក្រោម​តុ​បន្ដ ដែល​ក្នុង​មួយ​ឯកសារៗ ចាប់ពី​៣៥​ដុល្លារ​រហូត​ដល់ ៧៥ ដុល្លារ និង​តាម​ឯកសារ​ខុសឆ្គង​បទល្មើស​គោះ​គាប​យក​ទៅ​តាម​តែ​ទំនើងចិត្ត​ផងដែរ ។​

​សេចក្តីរាយការណ៍​ដដែល​បានឲ្យដឹង​ទៀតថា ៖ ការ​បង់លុយ​ពី ៣៥​ទៅ​៧៥​ដុល្លារ គឺ​សម្រាប់​ឯកសារ​ដែល​គ្មាន​កំហុសឆ្គង ចំណែក ឯកសារ​ដែល​មាន​កំហុស​តិចតួច​ឫ ឯកសារ​បន្លំ ផ្លាកសញ្ញា យីហោ យ​ថា​ប្រភេទ​មុខទំនិញ​នោះ នឹង​ត្រូវ​ក្រុម​មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក លាង ហៃ ចាត់ទុក​ជា​ឆ្នាំងបាយ គាប ជម្រឹត​យកលុយ ធ្វើ​មានបាន​ផ្ទាល់ខ្លួន ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង ។
​ហើយ​ដែល​បញ្ហា​នេះ​គឺ​កើតមានឡើង​ជា​ឋានានុក្រម​បន្តបន្ទាប់​របស់​នាយគ​យ​តាម​ឋានះ​ធ្វើ​មានបាន​ពីលើ​តួនាទី នឹង​ជំនាញ​លើ​ការប្រមូល​ពន្ធ ដែល​ប្រភព​គេ​បាន​ខ្សឹប​បង្ហើប​អោយដឹងថា ៖ សូម្បី​តែ​ឋានះ​ត្រឹម​ជា​នាយការិយាល័យ​គយ​ធម្មតា​សោះ ស្រាប់តែ​មាន​ធនធាន​ស្មើ នឹង​ឧកញ៉ា មាន​លុយ​ចំណាយ​ទិញ​កៅអី​ជា​នាយការិយាល័យ​គយ​ច្រកទ្វារ​ព្រះ​លាន​យន្ដហោះ ពោធិ៏ចិនតុង ភ្នំពេញ ដល់​ទៅ​រាប់​សឹប​លាន​ដុល្លារ នោះ ពិតជា​មិន​ធម្មតា​ដូច​គេ​ថា​មែន ។​

​បើ​តាម​ប្រភព​បាន​បន្តថា ៖ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក បណ្ឌិត គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​គួរតែ​មើលរំលង​ពាក្យ​ច​ចាម​អ​រាម ឫ​មន្ត្រី​បរាជ័យ​មិន​បាន​តំណែង​ចេះតែ​ថា​ទេ ។ ហើយ​ដែល​បញ្ហា​នេះ​គួរតែ​លោក​បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិន​គួរ​នឹង​មើលរំលង​ពី​សកម្មភាព​យ៉ាង​អសកម្ម​របស់​បុគ្គល លាង ហៃ ដែល​កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ងងើល​នោះទេ ! ។

មិនតែប៉ុណ្ណោះ​ មកទល់ពេលនេះ អាចនិយាយបាន​ថា លោក លាង ហៃ កំពុង​អនុវត្តន៍​តាម​រូបមន្ត​ពុករលួយ​របស់លោក ហ៊ី​វ សុធារិទ្ធ យ៉ាង​ខ្ជាប់ខ្ជួន​គឺ​ខំ​ប្រឹង​ប្រមូល​លុយ​តាម​ច្រើន​រូបភាព ដើម្បី​ស្រង់ដើម ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​បើ​ទោះ​ជា​ក្រុម​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​ចុះផ្សាយ​តាម​ប្រភព​ឈ្មួញ​រងគ្រោះ​ដែល​ទម្លាយ​ពី​បទល្មើស​គយ​ជម្រឹត​យក​លុយ​យ៉ាង​អនាធិបតេយ្យ​បែប​ណា​ក៏​ដោយ ។

​ប៉ុន្តែ​មកទល់​ពេល​នេះ​ដោយសារ​តែ​អំណាច​លុយ​ពុករលួយ​មហាសាល​ទើប​ធ្វើអោយ​បុគ្គល​នេះ​អាច​នូវ​ក្រាញ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទៀត​បាន ពិតជា​មិន​ធម្មតា​ដូច​ប្រភព​ទម្លាយ​មែន ដែល​ក្រៅពី​អំណាច​លុយ​មហាសាល​អាច​យក​ទៅ​ទិញ​តំណែង​រឹងមាំ​ទៅ គាត់​ក៏​ពិតជា​មាន​បង្អែក​ពាំង​នូវ​ពីក្រោយ​យ៉ាម​ហិមា​ផងដែរ ។​

​គួរ​រំលឹក​ផង​ថា ៖ មកដល់​ពេល​នេះ​គេ​ពុំ​ដឹង​ថា ៖ លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក លាង ហៃ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បែបណា​ទេ បើ​គាត់​ជា​មន្ត្រី​គយ​ដែល​មាន​អំណាច​លុយ និង​ខ្នងបង្អែក​ដ៏​មហាសាល​បែបនេះ គេ​សួរ​ថា ៖ រឿង​អី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​សមត្ថភាព​ទៅ​គាស់​រំលើង​អំណាច​របស់​គាត់​បាន​ទៅនោះ មហាជន​គ្មាន​ជំនឿ​នោះទេ ! ។​

​បញ្ហា​នេះ​ហើយ​ទើប​មាន​ការអំពាវនាវ​ពី​សំណាក់​ក្រុម​មន្ត្រី​សកម្ម​គយ​ស្នើសុំ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ គួរតែ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក លាង ហៃ មេ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ជាបន្ទាន់ មិនត្រូវ​មើលរំលង​សកម្មភាព​ក្រអឺតក្រទម​របស់​បុគ្គ​ល​នោះ​ទៀត​ទេ ។​

​បើ​តាម​ការអះអាង​ពី​អ្នក​រត់ការ​ឯកសារ​នាំចូល​ទំនិញ​ផ្សេងៗ​ក៏ដូចជា​អ្នក​រត់ការ​នាំចូល​ទំនិញ​វិនិយោគ​បានឲ្យដឹងថា ៖ សម្រាប់​ទំនិញ​វិនិយោគ​នាំ​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ធម្មតា​ដែល​គ្មាន​កំហុស​ឆ្គង ដាច់ខាត​ត្រូវតែ​បង់​លុយ​ប្រមាណ ៧៥ ដុល្លារ​ជា​កំហិត ទៅអោយ​ក្រុម​ភ្នាក់ងារ​គយ​ក្រោម​ការបង្គាប់បញ្ជារ​រប​ស់មេ​គយ លាង ហៃ ។ ហើយ​ដែល​ក្នុងរ​បាយ​ការណ៏ និង​ឯកសារ​ទម្លាយ​នោះ​ទី​១-​ត្រូវ​បង់លុយ​៥​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ​ឈ្មោះ ធឿន ។​
​ទី​២-​បង់​លុយ​ចំនួន​២០​ដុល្លារ​សម្រាប់​គណនេយ្យ​ឈ្មោះ សារ៉ាន់ ។​
​ទី​៣-​ត្រូវ​បង់លុយ​១០​ដុល្លារ​សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង​១០​ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ​។​
​ទី​៤-​ត្រូវ​បង់លុយ​២០​ដុល្លារ​សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុក បញ្ចុះ​ឯកសារ ។​
​ទី​៥-​ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយាល័យ​ចំនួន​៥​ដុល្លារ ជា​កិច្ចបញ្ចប់​ដោយ​មិន​អាច​តវ៉ា​បានឡើយ ។ ហើយ​ក្រៅពី​នោះ​សម្រាប់​កំហុសឆ្គង និង​យ​ថា​ប្រភេទ​ទំនិញ​ខុសឆ្គង មិន​ស្របច្បាប់​និង​ត្រូវ​បង់លុយ​ពុករលួយ​យ៉ាងធ្ងន់ធ្ងរ​ប្រសិនបើជា​និយាយ​ជាមួយ​និង​មេ​គយ​ធំ លាង ហៃ មិន​ត្រូវ​គ្នា​នោះ គឺ​ចប់​រឿង ឫ​ចាប់​បទល្មើស​នោះ​តែម្ដង ។
​ហើយ​ទាក់ទិន​ព័ត៏មា​នខាង​លើ​អ្នក​សារព័ត៏មាន​យើង​មិន​អាច​សុំ​ការពន្យល់​ពី​លោក លាង ហៃ បាន​នោះ​ទេ​ដោយ​ទូរស័ព្ទ​ខ​ល​ចូល​មិន​លើក ៕

Leave a Reply

Your email address will not be published. Required fields are marked *