លោក រុន រ​ដ្ឋា ច្រានចោល​ចំពោះ​ព័ត៌មាន ​ដែល​ផុស​នៅ​លើគណនី​យ​ហ្វេ​ស​ប៊ុ​ក​កាសែត​កម្ពុជា​រុងរឿង

រាជធានី​ភ្នំពេញ ៖ លោក រុន រ​ដ្ឋា ជា​ចាងហ្វាង​គេហទំព័រ មិត្ត​ខ្មែរ និង​ជា​អ្នកគ្រប់គ្រង​ទិន្នន័យ​ក្នុង​ក្រុម MetCloud បាន​ច្រានចោល​នូវ​គណនី​យ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មានឈ្មោះ​ថា “​កាសែត​កម្ពុជា​រុងរឿង​” ដែល​បាន​រិះគន់​មក​លើ​លោក នា​ថ្ងៃ​ទី​១០ កញ្ញា ២០១៨ ថា​៖ “​ជា IT ដែល​គ្មាន​ទំនួល​ខុស​ត្រូវ បើ​ហៅ​លេខ​កូដ​គឺ​បើក​លឿន​ណាស់ តែ​ដល់​ពេល​វេ​ប​សាយ​មាន​បញ្ហា តេ​ទៅ​មិន​ដែល​លើក មិនតែប៉ុណ្ណោះ ប្លុក​លេខ​ម្ចាស់​វេ​ប​សាយ​ទៀត​”​។ នៅ​ក្នុង​ខ្លឹមសារ​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​លោក រុន រ​ដ្ឋា កើតទុក្ខ​មិន​សុខចិត្ត ហើយ​បាន​ស្នើ​សុំ​ឲ្យ​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្ដម ផុស សុវណ្ណ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ ជួយ​អន្តរាគមន៍​ផង​ដែរ​។

លោក រុន រ​ដ្ឋា បាន​បន្ត​ថា ដូចដែល​បាន​រៀបរាប់​ខាងលើ ខ្ញុំ​សូម​ឲ្យ​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មេត្តា​ពិនិត្យ ទៅ​លើ​ចាងហ្វាង កាសែត​កម្ពុជា​រុងរឿង ដែល​លោក​រិះគន់​ទៅ​លើ​អ្នក​ដទៃ ដោយ​មិន​បាន​ប្រើប្រាស់​វិជ្ជាជីវៈ ជា​អ្នក​សារព័ត៌មាន ហើយ​ជា​ពិសេស​ទៀត​នោះ​គឺ​មិន​បាន ធ្វើការ​រិះគន់​តាម​រយៈ​អង្គភាព​ខ្លួនឯង ដែល​មាន​ស្រាប់​ទេ បែរជា​ធ្វើ​តាម​បណ្តាញ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ទៅ​វិញ​។ លោក រុន រ​ដ្ឋា ជា​ចាងហ្វាង​គេហទំព័រ មិត្ត​ខ្មែរ និង​ជា​អ្នកគ្រប់គ្រង​ទិន្នន័យ​ក្នុង​ក្រុម MetCloud បាន​ធ្វើការ​កំណត់​បញ្ហា​របស់​ចាងហ្វាង “​កាសែត​កម្ពុជា​រុងរឿង​” ដូច​ខាងក្រោម​៖

១.​កំហុស​ទី​១ លោក​មិន​បាន​ប្រើប្រាស់​កាសែត​របស់​ខ្លួន ក្នុង​ការ​រិះគន់​អ្នក​ដទៃ បែរជា​សម្អាង​ខ្លួន​បាន​ថត​ជាមួយ​អ្នកធំ​មួយ​ចំនួន ប្រើ​រូប​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លូ​ន​រិះគន់​គេ​ទៅ​វិញ ដែល​ផ្ទុយ​ពី​ប្រសាសន៍​របស់​ឯកឧត្តម ផុស សុវណ្ណ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោត​ទស្សន៍ ដែល​បាន​គាំទ្រ​វិស័យ​អេ​ឡិច​ត្រូ​និក ផ្នែក​គេហទំព័រ មិនមែន​ហ្វេ​ស​ប៊ុ​ក                                              ២.​ប្រើ​លេស​ទូរស័ព្ទ​មិន​ចូល ឬ​call តាម​messager គ្មាន​អ្នក​លើក ជា​ពិសេស​ផ្សាយ​ថា​ខ្ញុំ​ប្លុក​លេខ                        ​                      ៣.​លោក​ចាងហ្វាង​ដឹង​ច្បាប់​ហើយ​ល្មើសច្បាប់​សារព័ត៌មាន ដែល​ធ្វើ​ឲ្យ​តម្លៃ​សារព័ត៌មាន​ធ្លាក់​ចុះ                                             ៤.​ប្រើ​គំនិត​ផ្ទាល់ខ្លួន អសមត្ថភាព​ក្នុង​ផ្នែក​ព័ត៌មានវិទ្យា មក​វាយតម្លៃ​អ្នកជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​។
ឧទាហរណ៍​៖ រឿង Play Store, ប្រព័ន្ធ​សុវត្ថិភាព​របស់ Google PlayStore មិន​អនុញ្ញាត​ឲ្យ public app ខណៈ​ដែល Google រក​ឃើញ​ភាព​មិន​ប្រក្រតី​ណាមួយ​លើ​វេ​ប​សាយ​, ហើយ​ខ្ញុំ​ក៏​បាន​បញ្ជាក់​ប្រាប់ ហើយ​ថា អាស្រ័យ​ទៅ​លើ Google Policy​។

សូម​បញ្ជាក់​ថា មិនមែន​មាន​តែ​គាត់​ទេ សូ​ម្បី​វេ​ប​សាយ​ផ្សេង​ទៀត​(​ផ្សះផ្សា​ជាតិ) ក៏publicមិនដើរដែរ។ មិនដើរដែរ។                  ៥.​វេ​ប​សាយ​របស់​គាត់ មិន​ស្ថិត​នៅ​ក្នុង warranty​។ ខ្ញុំ warranty មួយ​ឆ្នាំ សម្រាប់​ធ្វើការ​ជួសជុល​ពេល​មាន​បញ្ហា ចំណែក​របស់​គាត់​យូរ​ជាង​មួយ​ឆ្នាំ​ហើយ។
៦.​តម្លៃ​សេវាកម្ម ប្រចាំឆ្នាំ ៣៥​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដែល​រួម​មាន (Hosting (100GB) + 1Domain) ដែល​តម្លៃ​ទាំងនេះ​ជា​តម្លៃ​ដើម​។ លោក​អ្នក​អាច​សាកសួរ​ក្នុង​ប្រទេស​បាន​ថា ASP.Net Hosting តម្លៃប៉ុន្មាន?                                                                  ​     ៧.​ទាក់ទង​បញ្ហា​ដោះស្រាយ សូម​មើល​ក្នុង​ចំណុច​ទី​៥ ថា តើ​នៅ​ក្នុង​warranty អត់?

ដូច​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ សូម​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឯកឧត្តម​អគ្គនាយក មេត្តា​ពិនិត្យ និង​ចាត់វិធានការ ដើម្បី​សង​ភាព​ស្អាតស្អំ ហើយ​ជា​ពិសេស​នោះ ដើម្បី​ពង្រឹង​ច្បាប់ សារព័ត៌មាន​ឲ្យ​បាន​ប្រសើរ​ឡើង​ថែម​ទៀត​ផង​ដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *