ខេត្តព្រះសីហ​នុកាស៊ីណូ កើតឡើង​យ៉ាង​រា​លដាល ធើ្វឲ្យប្រជាព​លរដ្ឋបារម្ភ​ពីបញ្ហាសន្តិសុខ ​

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យអា​ជ្ញាធររឹតបន្តឹងការបង្រ្កាបបញ្ហាគ្រឿងញៀន ល្បែងស៊ីសងនិងការភ្នាល់បាល់ ដែលសម្តេចថា កំពុងតែរាលដាលយ៉ាងខ្លាំងនៅកម្ពុជា។​ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារនៃវត្តមួ​យនៅខេត្តតាកែវព្រឹកថ្ងៃចន្ទនេះ សម្តេចហ៊ុន សែន បានថ្លែងថាសូមឲ្យអាជ្ញាធរត្រួតពិនិត្យនិងបង្ក្រាបលើបញ្ហាគ្រឿងញៀន ការលេងល្បែងស៊ីសងគ្រប់​ប្រភេទក្នុងនោះមានការភ្នាល់បាល់ផងដែរ។

ដោយសម្តេចថាបញ្ហាទាំងនេះនាំឲ្យមានអំពើប្លន់និងអំពើចោរកម្មផ្សេងៗ។អាឡូវវាមានអាគ្រឿងញៀនផង​ វាមានអាល្បែងកន្ទុយលេខផង វាអាស្អីផង អាជល់មាន់ វាមានអាលួចចាក់បាល់ផង តិចទៀតដល់អឺរ៉ូ(EURO)។ អាហ្នឹងគឺថាមានកន្លែងចាក់ ដល់អាចឹង​ទៅ រួចដល់ចាញ់អាហ្នឹងអស់ទៅ បង្កើតទៅជាចោរលួចចោរប្លន់ទៀតហើយ។សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនក៏បានអំពាវនាវឲ្យប្រជាពល​រដ្ឋចូលរួមទាំងអស់គ្នា ដើម្បីលុបបំបាត់គ្រឿងញៀននិងល្បែងស៊ីសងទាំងនោះ។ប្រសិនបើពឹងពាក់តែលើផ្នែកណាមួយអាហ្នឹងគឺមិនបានទេ ទាល់តែរួមទាំងអស់គ្នា ។ប៉ុន្តែមនុស្សម្នាក់អាចធ្វើសកម្មភាពបានតាមរយៈធ្វើឲ្យល្អទាំងអស់គ្នាទៅសឹងតាថាប្រទេសខ្មែរមិនបាច់មានប៉ូលិស ព្រោះតែល្អទាំងអស់គ្នាហើយមិនចាំបាច់មានប៉ូលិសក៏បានដែរ ហើយបើប៉ូលិសមានតែប៉ូលិសចរាចរណ៍ទៅវិញទេ មិនចាំបាច់មានប៉ូលិសទៅយាមហាងយាមអី ព្រោះអត់មានចោប្លន់ទេ។ក៏ប៉ុន្តែបើតាមប្រភពពី​មន្ត្រីរាជការ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ដោយសារតែ​ជនជាតិ​ចិន​ចូលមក​វិនិយោគ​និង​បង្កើត​របរ​រកស៊ី​កាន់​តែ​ច្រើន​ក្នុង​ក្រុងព្រះសីហនុ គឺ​កំពុងតែ​ធ្វើ​ឲ្យ​កាស៊ីណូ​កើតឡើង​យ៉ាង​រាលដាល គឺមាន​ប្រមាណ​៣០​កន្លែង​ហើយ​។

ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ បាន​កត់សម្គាល់ថា​ក្រុមហ៊ុន​ចិន​និង​ជនជាតិ​ចិន​ដែល​ចូលមក​វិនិយោគ​រកស៊ី​នៅ​ក្រុងព្រះសីហនុ សព្វថ្ងៃនេះ​ភាគច្រើន​ផ្ដោត​សំខាន់​ទៅលើ​ការបង្កើត​កាស៊ីណូ​និង​ប​ន​ល្បែងស៊ីសង ហើយ​មិនឃើញ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ទំនិញ​ផ្សេងៗ​នោះទេ​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ក្រុងព្រះសីហនុ ព្រួយបារម្ភ​​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​មួយរយៈ​កន្លងទៅនេះ​ក្រុមបងធំ បងតូច ជន​ជាតិចិន​មួយចំនួន បង្កបញ្ហា​ផ្សេងៗ​ជាច្រើន​ដូចជា បាញ់បោះ​អ​នាធិបតេយ្យ និង​បទល្មើស​ផ្សេងៗ​ជាច្រើន​ទៀត​។ប្រភពពី​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​នៅក្នុង​ក្រុងព្រះសីហនុ មាន​កាស៊ីណូ​ដែល​​កំពុងដំណើរការ​និង​ត្រៀម​ដំណើរការ​ចំនួន​៣០​កន្លែង​ហើយ ស្របពេល​ដែលមាន​ជន​ជាតិចិន​រាប់ម៉ឺន​នាក់​កំពុង​រស់នៅ​និង​ប្រកប​របរ​រកស៊ី​ក្នុង​ក្រុងព្រះ​សីហនុ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​​ព្រះសីហនុ ចាត់វិធានការ​ឲ្យ​បាន​ខ្លាំងក្លា​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ការលុបបំបាត់​អំពើចោរកម្ម​លួច​ឆក់​ប្លន់ ការលុប​បំបាត់​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន គឺជា​រឿង​សំខាន់បំផុត ក្នុងខណៈដែល​កាស៊ីណូ​និង​បន​ល្បែងស៊ីសង​កំពុង​កើតឡើង​យ៉ាង​រាលដា​ល​នៅ​ខេត្ត​ព្រះសីហនុ​។

ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​សង្កាត់​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​ផ្សេងៗ​ដូចជា អំពើចោរកម្ម ប​ទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន និង​ករណី​ក្រុម​បងតូច​បងធំ​ជនជាតិ​ចិន​និង​ជនជាតិខ្មែរ បង្កបញ្ហា​បំផ្លាញ​សន្តិសុខ​សង្គម គឺជា​រឿង​គួរ​ឲ្យ​ភ័​យខ្លាច​។ ប្រជាពលរដ្ឋ​បាន​ទទួលស្គាល់ថា មួយរយៈ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ បង្ក្រាប​អំពើចោរកម្ម​និង​បទល្មើស​គ្រឿងញៀន​បានជា​ច្រើន​ករណី ហើយ​ថែមទាំង​បង្ក្រាប​ជនជាតិ​ចិន​មួយចំនួន​ដែល​បង្កបញ្ហា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ផងដែរ​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ព្រោះ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​រាលដាល ជាពិសេស​អំពើចោរកម្ម កំពុង​រាលដាល​កាន់តែខ្លាំង​។ ប្រជាពលរដ្ឋ​បង្ហាញ​នូវ​សេចក្ដី​ព្រួយបារម្ភ​ថា នៅពេល​កាស៊ីណូ​និង​បន​ល្បែង​រាលដាល​កាន់តែខ្លាំង គឺ​បទល្មើស​ផ្សេងៗ​ក៏​កើតឡើង​កាន់តែច្រើន​ដែរ ដូច្នេះ​លោក យន្ត មីន ជា​អភិបាលខេត្ត​ព្រះសីហនុ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវ​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ដើម្បី​ផ្ដល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​រស់នៅ​និង​ប្រកប​របរ​ចិញ្ចឹមជីវិត​។គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំ២០០៩ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសបិទកន្លែងភ្នាល់បាល់ខេមបូស៊ីគ( CamboSix)និងបានបញ្ជាឲ្យអាជ្ញាធរបិទទ្វារមជ្ឈមណ្ឌលហ្គេមស្លុតម៉ាស៊ីនណាដែលអនុញ្ញាតឲ្យជនជា​តិខ្មែរចូលលេង។ រហូតមកដល់ពេលនេះ យុវជនមួយចំនួននៅតែបន្តការភ្នាល់បាល់តាមអនឡាញ៕

Leave a Reply

Your email address will not be published. Required fields are marked *