​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុង​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​កើតឡើង​ពេញបន្ទុក​

ខេត្ត​ស្ទឹងត្រែង​៖ (​ដោយ ថៃ ប៊ុន​រិទ្ធ​) ​សេចក្តីរាយការណ៍​ពី​ជនជាតិដើម​ភាគតិច​រស់ នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​រោង​សិប្បកម្ម​កែច្នៃ ឈើ​ខុសច្បាប់​មិនតិច ជាង​២០​កន្លែង​កំពុងដំណើរការ យ៉ាង​រលូន ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពា ក់ព័ន្ធ​គិត តែ​ពី​រឿង​ប្រមូល​លុយ​ចែក​គ្នា​ធ្វើ​មាន​ធ្វើបាន​។​ ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ក៏បាន​លើកឡើង​ដែរ​ថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង ក៏​ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្ទឹងត្រែង បានចាត់ទុក​សិប្បកម្ម​កែច្នៃ​ឈើ​ខុស​ច្បាប់​ក្នុង​ឃុំ​ស្រែគរ ស្រុក​សេ​សាន ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ ហេតុនេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​បង្ក្រាប​។ ជាងនេះទៅទៀត​រោង​សិប្បកម្ម​ខ្លះ​ត្រូវបាន​គេ​បើក​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២

Read more

​ឧត្តមសេនីយ៏ត្រី គឹម រស្មី (​មេបញ្ជាការ​កង​រាជ​អា​ហត្ថ​ខេត្ត​រតនៈគិរី​) ​ពុករលួយ​កាង​មេ​ឈ្មួញ​ឈើ ហ៊ូ​វ ជី​វៃ និង ណុង​ណាក់ (​ជា​មន្ត្រី​ប៉េអឹម​) ​ក្រោម​ឧិវាទ​មិន​ត្រូវ​បាន​បង្ក្រាប !

​ខេត្ត​រតនៈគីរី​៖ (​ដោយ ថៃ ប៊ុន​រិទ្ធ​) ​ថ្មីៗ​នេះ លោក គឹម រស្មី (​មេបញ្ជាការ​កង​រាជ​អា​ហត្ថ​ខេត្ត​រតនៈគិរី​)​បើកភ្លើង​ខៀវ​អោយ ហ៊ូ​វ ជី​វ៉ៃ និង ណុង ណាក់ (​ហៅ​អា​ណាក់​ក្បាល​ធំ​)​ដឹក​ឈើ​ចេញ​កក្រើក​ខេត្ត​រតនគិរី ទៀតហើយ ក្រោម​ការ​ធ្វើ​មិនដឹង​មិន​ឭ យ៉ាង​ស្រណុក​សុខ​ស្រួល​បំផុត​របស់​គណ​អភិបាលខេត្ត​ជនជាតិ ថង​សាវុន ។​ ​ជុំវិញ​បញ្ហា​ភាព​អសកម្ម នឹង​អសមត្ថភាព​ទាំង​ប៉ី​ទាំង​ទ្រ របស់​គណ​អភិបាលខេត្ត​រតនគិរី ថង

Read more

​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល អាង​មាន​ខ្នងបង្អែក​រឹងមាំ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ខេត្ត​កណ្តាល ៖ (​ដោយ ថៃ ប៊ុន​រិទ្ធ​) ​ករណី​ថ្មីៗ​នេះ លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ត្រូវបាន​មន្ត្រី​រាជការ​ក្នុង​មន្ទីរ​សាធារណការ​ខេត្តកណ្ដាល មួយចំនួន​បង្ហើប​ឲ្យដឹង​ថា​គឺ​ដោយសារ​លោក ម៉ឹង យូ​ឡេង អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះហើយ​ទើប​លោក ម៉ឹង យូ​ឡេង ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើ​ផ្លូវជាតិ​លេខ​២ លើ​ផ្លូវជាតិ​លេខ​៣ និង​លើ​ផ្លូវជាតិ​លេខ​៤ ប្រែក្លាយ​ជញ្ជីង​ថ្លឹង​រថយន្ត​ទៅ​ជា​ជញ្ជីង​ថ្លឹង​លុយ​យ៉ាង​គឃ្លើន​។

Read more

​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ាត់ ​ខេត្ត​ស្ទឹងត្រែង បន្ត​កើត​ឡើង​យ៉ាង​ពេញបន្ទុក

ខេត្ត​ស្ទឹងត្រែង​៖ (​ដោយ ថៃ ប៊ុន​រិទ្ធ​) ​សេចក្តីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ កន្លង​ទៅ​ថ្មីៗ​នេះ​សមត្ថកិច្ច​ដែល​មាន​កិច្ចសហការ​ពី​មន្ត្រី​តុលាការ​ផង​នោះ បាន​ចាត់​វិធានកា​រ​បង្ក្រា​បរោង​សិប្បកម្ម​កែច្នៃ​ឈើ​ខ្នាត​ធំ​មួយកន្លែង នៅ​ក្នុង​ចំការ​ស្វាយចន្ទី ចំណុច​ទួល​ត្នោត​ថ្មី តាម​ផ្លូវជាតិ​លេខ​៩ ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ាត់ ខេត្ត​ស្ទឹងត្រែង​។ សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា រោង​សិប្បកម្ម​កែច្នៃ​ឈើ​ជា​គ្រោងទ្វារ​បង្អួច តុ ទូ ទ្រង់ទ្រាយ​ធំ​នោះ​បាន​ដំណើរការ​ជា​យូរ​មក​ហើយ

Read more

​មេ​ឈ្មួញ លី ភារម្យ និង លី ភា​រ៉ាត់​ ​សម្រុក​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ឆ្លងកាត់​ខេត្ត​ក្រចេះ ខេត្ត​ត្បូងឃ្មុំ ចេញ​ទៅ​ស្រុក យួន​យ៉ាង​គគ្រឹកគគ្រេង លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ នៅ​ពីក្រោយ​ខ្នង​

​ខេត្ត​ក្រចេះ​៖ (​ដោយ ថៃ ប៊ុន​រិទ្ធ​) ​សេចក្តីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​កោះ​ញែក បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ឆ្លងកាត់​ខេត្ត​ក្រចេះ ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​រលូន​។ ​សេចក្តីរាយការណ៍​បានឲ្យដឹង​ទៀត​ថា ថ្មីៗ​នេះ​ឈើ​ប្រភេទ​លេខ​១ ប្រមាណ​២០០​ម៉ែត្រគូប​ត្រូវ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ​ចេញពី​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ចូល​ទៅ​ផ្លូវលំ​ឃុំ​រលួស​សែន​ជ័យ ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្ត​ក្រចេះ ហើយ​ចេញ​បន្ត​ដឹក​តាម​រថយន្ត​សាំ​យ៉ុង​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ

Read more

លោក កែវ អង្កា​ម និង លោក ណុប សំអាន ទំនង អាង លោក គុណ ញឹម អគ្គនាយក​គយ​នៅ​ពី​ក្រោយ​ទើប​ហ៊ាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការស៊ើបអង្កេត​

​សេចក្តីរាយការណ៍​នៅ​ខេត្ត​ព្រះសីហនុ បានអោយដឹងថា​ទំនិញ​គេច​ពន្ធ​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ទទួលស្គាល់​ថា​បាន​ឡើង​តាម​ទូក​ពី​ប្រទេស​ថៃ​មក ចូល​ចត​នៅ​ផែ​ទំនប់រលក ខេត្ត​ព្រះសីហនុ​និង​មាន​ទំនិញ​មួយចំនួន​ទៀត​បង់ពន្ធ​នាំ​ចូល​ដែរ ប៉ុន្តែ​បង់ពន្ធ​មិន គ្រប់​និង​ក្លែងភេទ​ទំនិញ​ពី​ទំនិញ​បង់ពន្ធ​នាំចូល​ខ្ពស់​មក​បង់​ពន្ធ​ជា​ទំនិញ​បង់ពន្ធ​នាំចូល​ទាប ហើយ​មិន​គ្រប់ ចំនួន​ទៀត​ផង ។​ ​អំពើ​រត់ពន្ធ​ទំនិញ​ទាំងនេះ បង្កើតឡើង​ដោយ​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ទំនប់ រលក សហការ​ជាមួយ​លោក កែវ អង្កា​ម គយ​ចល័ត​ប្រចាំការ​នៅ​ផែ​ទំនប់រលក​ជា​មេខ្លោង​បើកភ្លើង​ខៀវ​ឲ្យ ទំនិញគេចពន្ធ​ហូរ​ចូល​ជាមួយ​និង​ទង្វើ​ដ៏​មិន​គម្បី​តាមរយៈ​ការគាបសង្កត់​ឈ្មួញ​ឲ្យ​បង់លុយ​តាម​អំពើ​ចិត្ត​សុទ្ធតែ​ជា​ចំណូល​នៃ​ប្រភព​សេដ្ឋកិច្ច​សម្រាប់​បុគ្គល​មេ​គយ​ទាំង​២​រូប បក្ខពួក​ដោយ​គ្រាន់តែ​លោក ណុប សំអាន និង

Read more

លោក អ៊ី ចំរើន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​អូរយ៉ាដាវ កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹក​ឈើ​ទៅ​ស្រុក​យួន​

សេចក្តីរាយការណ៍ ពី​មន្ត្រី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី បានឲ្យដឹង​ថា​បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​នៅ​តែ​បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​យ៉ាង​ពេញបន្ទុក​ជាពិសេស​នៅពេ​លយប់​។​ការ​ដែល​ឈ្មួញ​ទាំងនោះ​អាច​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​គឺ​មាន​ការសម្របសម្រួល​ពី​សំណាក់​លោក អ៊ី ចំរើន​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដា​វដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។​បើតាម​ប្រភព​ពី​មន្ត្រី​នគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី​បានឲ្យដឹងថា ការដែល​លោក អ៊ី ចំរើន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​។​ ​សេចក្តីរាយការណ៍ ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​រតនគិរី​បានឲ្យដឹង​ថា​បច្ចុប្បន្ន​ឈ្មួញ​ដែល​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ច្រើនជាងគេ​គឺ​ឈ្មួញ​ឈ្មោះ ហូ​វ ជី​វ៉ៃ​ដែល​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី និង​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ​ហៅ​ណាក់​ក្បាល​ធំ ដែល​ជា​មន្ត្រី​អាវុធហត្ថ​ខេត្ត​រតនគិរី ផងដែរ​។​ឈ្មួញ​ទាំង​២​នាក់​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក អ៊ី ចំរើន​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដា​វហើយ​ពួកគេ​មាន​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី​មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី ជា​បង្អែក​រឹងមាំ​ទៀតផង​។​ដូច្នេះហើយ​ទើប​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្ត​រតនគិរី​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​លោក

Read more

​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ខេត្តកំពង់ធំ បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​រាលដាល​កាន់តែខ្លាំង​

​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​នៅ​ឃុំ​ពាម​បាង ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ បានឲ្យដឹង​ថា​រយៈពេល​១​ខែ​មក​ហើយ​ដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​តាម​តួនាទី​របស់​ខ្លួន​នោះទេ​។​ប្រភព​បានឲ្យដឹង​ទៀតថា លោក ហួន ផល នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ពាម​បាង​និង​លោក ហុក ម៉ន នាយរង​សង្កាត់​រដ្ឋបាល​ជលផល​ពាម​បាង​គឺជា​អ្នក​នៅ​ពីក្រោយ​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។​ចំណែក​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ និង​លោក ប៉ែន​វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យស្រប​តាម​បទបញ្ជា​លេខ​០០១​របស់​រាជរដ្ឋាភិបាល​នោះទេ​។​ ​តាម​ការអះអាង​របស់​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ពាម​បាង ស្រុក​ស្ទោង បានឲ្យដឹងថា លោក ហួន ផល និង​លោក

Read more

លោក វ៉ី​សំណាង អភិបាលខេត្ត​កំពង់ស្ពឺ នៅ​ពីក្រោយ​ល្បែងស៊ីសង​ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​

សេចក្តីរាយការណ៍ ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ស្នោរ​សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន បានឲ្យដឹង​ថា​បច្ចុប្បន្ន​នៅក្នុង​មូលដ្ឋាន​ពួកគា​ត់​មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​កំពុង​ដំណើរការ​យ៉ាងរ​លូន​ព្រោះ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។​ ​ប្រភព​បានឲ្យដឹងថា អធិការ​នគរបាល​ក្រុង​ច្បារមន និង​អភិបាល​ក្រុង​ច្បារមន​ខេត្ត​កំពង់ស្ពឺ​មិន​យកចិត្តទុកដាក់​បង្ក្រាប​ល្បែងស៊ីសង​ដែល​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​សន្តិសុខ​សង្គម​នោះ​ទេ​ហើយ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​លោក​ឧត្តមសេនីយ៍ទោសម សាមួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​លោក វ៉ី សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុកឲ្យ​ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​បំពាន​លើ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។​ ​សេចក្តីរាយការណ៍​ពី​មន្ត្រីនគរបាល​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​មួយចំនួន​បាន​បង្ហើប​ឲ្យដឹង​ថា​សង្វៀន​បញ្ជល់​មាន់​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទ​នៅក្នុង​ភូមិ​ស្នោរ​សង្កាត់​សុ​ព័រ​ទេព​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​អធិការ​នគរបាល​ក្រុង​ច្បារមន តែម្តង​។​ ​ប្រសិនបើ​អធិការ​នគរបាល​ក្រុង​ច្បារមន​មិន​ឃុបឃិត​ជាមួយ​អ្នក​បើក​ល្បែងស៊ីសង​ខុស​ច្បាប់​ទេ​នោះ​គឺ​អធិការនគរបាល​ក្រុង​ច្បារមន​ប្រាកដជា​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​ក្នុងភូមិ​ស្នោរ​ប្រកបដោយ​ប្រសិទ្ធភាព​ជាមិនខាន​។​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ច្បារមន អំពាវនាវ​ឲ្យ​លោក វ៉ី​សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក សម សាមួន​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ចាត់វិធានការ​បង្ក្រាប​ស​ង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ក្នុង​សង្កាត់​សុ​ព័រ​ទេព​ជាបន្ទាន់​។​ ​សេចក្តីរាយការណ៍​ពី​អ្នក​ធ្លាប់​ចូលរួម​លេងល្បែង​បញ្ជល់មាន់​ក្នុងភូមិ​ស្នោរ​សង្កាត់​សុ​ព័រ​ទេព បានឲ្យដឹង​ទៀត​ថា​សម្រាប់​ការបញ្ជ​ល់​មាន់​មួយគូៗ​មាន​ដាក់​ដើម​ថា​ន់​រហូត​រាប់​ពាន់​ដុល្លារ​ហើយ​ល្បែង​អាប៉ោង​ក៏​ត្រូវ​គេ​បើក​លេង​ទ្រង់ទ្រាយ​ធំ​ផង​ដែរ​។​

Read more

​លោក វ៉ា សុធា ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​

ក្នុង​តំណែង​ជា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅ​នេះ​លោក វ៉ា សុធា​បាន​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ​សេចក្ដីរាយការណ៍​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បានឲ្យដឹងថា ការដែល​លោក វ៉ា សុធា​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏ដូចជា​នៅ​ក្នុង​ស្ថាប័ន​សភា​ជាតិ​ផង​ដែរ​។​ដូច្នេះហើយ​ទើប​មាន​ការជំរុញ​ឲ្យ​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក វ៉ា​សុធា និង​បក្ខពួក​ជាបន្ទាន់​។​ ​ថ្មីៗ​នេះ​មន្ត្រី​រាជការ​ក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន​ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក វ៉ា សុធា​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ជាបន្ទាន់​។​ ​ប្រភព​បានឲ្យដឹង​ទៀតថា ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ទើប​លោក វ៉ា​សុធា​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​ទាំងអស់​ទាក់ទង​ទៅ​នឹង​គម្រោង​ចំណាយ​នានា​សម្រាប់​មន្ទីរ​អង្គភាព​ចំណុះ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​។​ជាង​នេះ​ទៅ​ទៀត​លោក វ៉ា សុធា​ទទួលបាន​ផល​ប្រយោជន៍​យ៉ាងច្រើន​ពី​ក្រុមហ៊ុន​ម៉ៅការ​គម្រោង​ផ្សេងៗ​ក៏​ដូចជា​ការប្រមូល​ភាស៊ី​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​និង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ជាច្រើន​។​ ​សេចក្ដីរាយការណ៍​ដែល​ស្និទ្ធ​នឹង​លោក វ៉ា

Read more